ការប្រកួតបាល់ទាត់តាមប្រទេសខ្លះ ត្រៀមខ្លួនដើម្បីចូលលេងវិញហើយ ក្រោយពីមេរោគ Covid-19 ក្នុងបណ្ដាប្រទេសនោះបានធូរស្បើយបន្តិច។
ជាមួយការត្រៀមបើករដូវកាលថ្មីនេះដែរ លោក Michel d’Hooghe ជាប្រធានផ្នែកពេទ្យរបស់ FIFA បានបង្ហើបថាអាចនឹងមានច្បាប់ថ្មីមកជាមួយការត្រលប់មកវិញនៃការប្រកួតបាល់ទាត់ផងដែរ។ ច្បាប់នោះគឺកីឡាករណាដែលស្ដោះទឹកមាត់អំឡុងពេលប្រកួត អាចនឹងត្រូវទទួលកាតលឿងមួយ។ ការហាមមិនឱ្យស្ដោះទឹកមាត់នេះ គឺដើម្បីជៀសវាងការចម្លងមេរោគ Covid-19 ។
រំលឹកថាលោក Michel ដែលជាអ្នកជំនាញខាងផ្នែកពេទ្យម្នាក់ ក៏ចង់ឱ្យក្លឹបបាល់ទាត់ទាំងអស់នៅអឺរ៉ុបកុំអាលចាប់ផ្ដើមលីគវិញអី ប្រសិនបើអាចសូមផ្អាករដូវកាលនេះ ហើយត្រៀមសម្រាប់រដូវកាលថ្មីទៅ ជារឿងល្អជាង៕ប្រភព Marca