PSG ​ប្រកាស​នឹង​លេង Champions League ​ទោះ​លីគ​បារាំង​រំសាយ​ក៏​ដោយ​

​ក្រុម PSG ​បាន​ប្រកាស​ថា​ខ្លួន​នឹង​លេង​ការ​ប្រកួត UEFA Champions League ​ដែល​នៅ​សល់​ទាំង​អស់ បើ​ទោះ​ជា​លីគ​បារាំង​បាន​ប្រកាស​រំសាយ​ចោល​កាល​ពី​យប់មិញ​ទៅ​ហើយ​ក្ដី។

​រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ថា​គ្រប់​ព្រឹត្តិការណ៍​កីឡា​ទាំង​អស់​ត្រូវ​ផ្អាក ​រហូត​ដល់​ខែ​កញ្ញា ទើប​ពិចារណា​ម្ដង​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​ចម្លង​មេរោគ Covid-19 ​ទ្រង់ទ្រាយ​ធំ។ ​ដោយសារ​តែ​មាន​ការ​ណែនាំ​បែប​នេះ​ហើយ ​ទើប​លីគ​កំពូល​បារាំង ​និង​លីគ​លំដាប់​ទី​២ ​បាន​ប្រកាស​រំសាយ​ចោល​តែ​ម្ដង​សម្រាប់​រដូវ​កាល​នេះ។

ត្បិត​តែ​រំសាយ​លីគ​មែន ប៉ុន្តែ​ក្រុម PSG ​បាន​បញ្ជាក់​ថា​នឹងពួកគេ​នឹង​ប្រកួត​បាន​រង្វាន់ UEFA Champions League ​ដែល​នៅ​សល់​ទាំង​អស់ ប្រសិន​បើ​ក្របខណ្ឌ​ទ្វីប​អឺរ៉ុប​នឹង​បន្ដ​លេង​នៅ​ពេល​ខាង​មុខ។ ​ដោយ​តាម​គម្រោង ​ព្រឹត្តិការណ៍​នេះ​អាច​លេង​នៅ​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT