រដូវកាល ២០១៩/២០ សម្រាប់លីគកំពូលរបស់ប្រទេសបារាំង បានសម្រេចរំសាយចោលហើយ ដោយសារការផ្ទុះនូវវីរុស COVID-19 ក្នុងផ្ទៃប្រទេសដែលមិនទាន់អាចគ្រប់គ្រងបាន។
របាយការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានចុះផ្សាយដោយសារព័ត៌មានល្បីឈ្មោះ L’Equipe ដែលសរសេរថា សម្រាប់ Ligue 1 និង Ligue 2 គឺត្រូវបានរំសាយហើយ ខណៈរដូវកាលថ្មី ២០២០-២១ ដែលអាចនឹងចាប់ផ្តើម គឺរំពឹងធ្វើឡើងនៅខែសីហា។
ជុំវិញការរំសាយនេះ មិនមានការបញ្ជាក់ច្បាស់ការណាមួយថាត្រូវសម្រេចលទ្ធផលដោយរបៀបណានោះឡើយ ខណៈដែលមុនផ្អាកក្រុមសេដ្ឋី PSG បានឈរនៅចំណាត់ថ្នាក់កំពូល នាំមុខពិន្ទុគេដាច់។
បញ្ជាក់រដ្ឋាភិបាលបារាំង បានប្រកាសបិទប្រទេសដល់ថ្ងៃទី ១១ ឧសភា ប៉ុន្តែតាមដំណឹងចុងក្រោយទំនងជាអាចបន្ថែមពេលវេលាយូរជាងនោះទៀត ក្រោយស្ថានភាពនៃអ្នកឆ្លងមានការកើនឡើងលឿន និងអ្នកជាមានភាគរយទាប បើធៀបនឹងប្រទេសដទៃដូចជាអាល្លឺម៉ង់ និងអ៊ីតាលី៕
ប្រភព៖ SportBible