Kylian Mbappe បានក្លាយជាកីឡាករក្មេងបំផុត អាចរកគ្រាប់បាល់បាននៅវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup ចាប់តាំងពីឆ្នាំ១៩៥៨មក។
បារាំងបានយកឈ្នះលើក្រុមក្រូអាត ៤-២ លើកពាន World Cup នៅឆ្នាំនេះនិងជាកំណត់ត្រាលើកពានមួយនេះជាលើកទី២។ អ្វីដែលកាន់តែពិសេសសម្រាប់បារាំងទៀតនោះ យុវជនឆ្នើមរបស់ខ្លួន Kylian Mbappe បានបំបែកកំណត់ត្រារបស់ Pele ថែមទៀតផង។ ពោលគឺជាកីឡាករថ្មីម្នាក់ទៀត ដែលជាយុវជន អាចរកគ្រាប់បាល់បាននៅ World Cup វគ្គផ្ដាច់ព្រ័ត្រ ដូច Pele ធ្វើបាននៅឆ្នាំ១៩៥៨ដែរ។
មិនត្រឹមតែប៉ុណ្ណឹងទៀតសោត ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរបស់បារាំងខាងលើនេះ រកបាន៤គ្រាប់ក្នុង World Cup ឆ្នាំនេះ ហើយទទួលបានពានរង្វាន់កីឡាករយុវជនល្អជាងគេថែមទៀតផង។ កីឡាករលេងនៅ PSG រូបនេះ ត្រូវបានគេគិតថាជាតួអង្គសំខាន់ម្នាក់សម្រាប់បារាំង លេងនៅព្រឹត្តិការណ៍នេះ ដោយរូបគេជាអ្នកបង្កើតឱកាសជានិច្ច៕ប្រភព៖ dailymail