Raphael Varane ដែលទើបតែឈានចូលវ័យ ២៧ ឆ្នាំថ្មីថ្មោង គឺជាកីឡាករ Real Madrid តែមួយរូបគត់ ដែលមានសង្ឃឹមអាចតាមស្មើឬបំបែកកំណត់ត្រានាមកីឡាករឈ្នះពានច្រើនបំផុតប្រចាំក្លឹប ដែលគ្រោងដោយជើងចាស់លោក Gento បាន ២៣ ពាន។
Varane បច្ចុប្បន្នឈ្នះពានសរុប ១៧ ហើយជាមួយ Madrid ដោយក្នុងនោះមានពាន LaLiga ២ លើក, Cup ១ លើក, Super Cup ៣ លើក, UCL ៤ លើក, WCC ៤ លើក និង European Super Cup ៣ លើក។
បើធៀបនឹងកីឡាករឯទៀតដែលកំពុងឈរជើងបច្ចុប្បន្នមាន Benzema ដែលឈ្នះ ១៨ ពាន ខណៈ Ramos/Marcelo ឈ្នះ ២១ ពាន អ្នកទាំងនោះហាក់គ្មានសង្ឃឹមក្នុងការប្រជែងពានជាមួយជើងចាស់ Gento ឡើយ ក៏ដោយសារតែកត្តាអាយុ ៣០ ក្រែល ហើយណាមួយឆ្នាំនេះបានបរាជ័យពានជាច្រើនទៀតផង។
ខុសពី Varane បើព្រមបន្តឈរជើងរយៈពេលយូរ ឬដាំខ្ទឹមកាន់ឆ្នាំដូច Ramos នោះពានចំនួន ៦ បន្ថែមទៀតសម្រាប់គេ ក៏ប្រាកដជាមានភាគរយខ្ពស់ជាក់ជាមិនខាន៕
ប្រភព៖ BeSoccer