Cristiano Ronaldo ត្រូវបានគេរាយការណ៍ថានឹងហោះត្រលប់មកកាន់ទឹកដីទីក្រុង Turin ប្រទេសអ៊ីតាលីវិញនៅថ្ងៃអង្គារនេះ ដើម្បីត្រៀមធ្វើការហ្វឹកហាត់នៅថ្ងៃទី ៤ ឧសភាសប្ដាហ៍ក្រោយ។ នេះបើតាមសារព័ត៌មាន Record បានចុះផ្សាយ។
កន្លងមក Ronaldo បានហោះចេញទៅប្រទេសកំណើតព័រទុយហ្គាល់ ក្រោមមូលហេតុទៅមើលថែជំងឺម្តាយ បន្ទាប់ពីស្ថានភាព COVID-19 នៅអ៊ីតាលីកំពុងផ្ទុះខ្លាំង។
ការត្រលប់មកពេលនេះ CR7 នឹងតម្រូវឲ្យហ្វឹកហាត់ជាលក្ខណៈបុគ្គលឯកឯងដូចបណ្តាកីឡាករឯទៀតអ៊ីចឹងដែរ មុនចូលរួមហ្វឹកហាត់ប្រមូលផ្តុំនៅអំឡុងពាក់កណ្តាលខែឧសភាដដែល។
គួរបញ្ជាក់ថាការវិលចូលទីលានប្រកួតនៅ Serie A នឹងធ្វើឲ្យលីគមួយនេះកក្រើកខ្លាំង ព្រោះចំណាត់ថ្នាក់ប្រកៀកប្រកិតនៅតារាង រវាង Juventus, Lazio និង Inter Milan ពិតជាធ្វើឲ្យពានអ៊ីតាលីឆ្នាំនេះ ពិបាកនឹងព្យាករណ៍ក្រុមដែលឈ្នះ៕
ប្រភព៖ AF