Braithwaite​៖ ​គ្មាន​នរណា​ប្រឹងប្រែង​ហ្វឹកហាត់​ដូច​ខ្ញុំ​នោះ​ទេ

​Braithwaite ​ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម Barcelona ​ទើប​ទិញ​ចូល​នៅ​ខែ​កុម្ភៈ​កន្លង​ទៅ ​បាន​និយាយ​ថា​គ្មាន​កីឡាករ​ណា​ម្នាក់​ព្យាយាម​ហ្វឹកហាត់​ខ្លាំង​ដូច​ជា​រូបគេ​នោះ​ទេ។

​ក្រុម Barcelona ​បាន​ទិញ​យក Braithwaite ​ពី​ក្រុម Leganes ​ក្នុង​តម្លៃ​ខ្លួន​១៥​លាន​ផោន ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅ។ ​ការ​ទិញ​កីឡាករ​បាន​ទោះ​ចប់​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​ក៏​ព្រោះ​តែ​ក្រុម Barca ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ La Liga ​ហើយ​ថា ពួកគេ​នឹង​ទិញ​កីឡាករ​ម្នាក់​ដើម្បី​ជំនួស​តំណែង Suarez ​និង Dembele ​ដែល​រង​របួស។

​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា​៖ “Barcelona ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ប្រឹងប្រែង​ទ្វេ​ដង។ ​ខ្ញុំ​បាន​ហ្វឹកហាត់​ជា​ខ្លាំង។ ដូច្នេះ​នៅ​ពេល​ត្រលប់​ចូល​លេង​វិញ ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត​ទាំង​កាយ​សម្បទា ​និង​កម្លាំង។ ​គ្មាន​នរណា​ម្នាក់ ហ្វឹកហាត់​ខ្លាំង​ដូច​ខ្ញុំ​នោះ​ទេ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT