អាហ្សង់ទីន ​ប្រកាស​រំសាយ​ចោល​ការ​ប្រកួត​បាល់ទាត់​គ្រប់​កម្រិត​

​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ​បាន​ប្រកាស​ថា​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ​នឹង​ត្រូវ​រំសាយ​ចោល​តែ​ម្ដង ដោយសារ​តែ​មេរោគ Covid-19 ​កំពុង​រីក​រាលដាល។

​លោក Claudio Tapia ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន ​បាន​និយាយ​ថា​៖ “យើង​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​អស់​ហើយ។ ​យើង​មាន​គម្រោង​ដើម្បី​លេង​វិញ​ដែរ ប៉ុន្តែ​ដើម្បី​ជា​សុវត្ថិភាព​សម្រាប់​គ្រប់​គ្នា ​គឺ​យើង​មាន​តែ​បោះបង់​វា​ចោល”។ ​សម្រាប់​ការ​រំសាយ​ចោល​នេះ​ដែរ ​គឺ​មិន​មាន​ក្រុម​ណា​ជា​ជើង​ឯក​នោះ​ទេ ​ហើយ​ក៏​មិន​មាន​គ្រប់​ដែល​ត្រូវ​កាត់​ចោល​ផង​ដែរ។ ​

ការ​រំសាយ​ចោល​ដោយ​គ្មាន​កាត់​ក្រុម​ទៅ​លីគ​ទី​២​នេះ ​នឹង​ធ្វើ​ឱ្យ​លោក​ Diego Maradona ​ចំណេញ​ទៅ​វិញ។ ​ក្រុម ​Gimnasia ​របស់​លោក ​កំពុង​ស្ថិត​នៅ​បាត​តារាង ​ហើយ​ត្រូវ​កាត់​ចោល​សម្រាប់​រដូវ​កាល​ក្រោយ តែ​ដោយសារ​តែ​រំសាយ​បែប​នេះ ​នោះ​ពួកគេ​នឹង​អាច​លេង​នៅ​លីគ​កំពូល​បាន​ទៀត​នៅ​រដូវ​កាល​ក្រោយ៕ប្រភព Dailymail

  • អាហ្សង់ទីន ​ប្រកាស​រំសាយ​ចោល​ការ​ប្រកួត​បាល់ទាត់​គ្រប់​កម្រិត​