បើ​មិន​លក់​ចេញ​កីឡាករ​ទាំង​នេះ Sampdoria ​ល្មម​ប្រមូល​បាន​ឈុត ១១ នាក់​ល្អ​ហួស

ក្លឹប Sampdoria ជា​ជើង​ឯក​មួយ​សម័យ​កាល​នៅ Serie A និង​ជោកជាំ ៤ លើក​នៅ Coppa Italia ក៏​រាប់​ជា​ក្លឹប​ដែល​ធ្លាប់​ប្រមូល​ផ្តុំ​កីឡាករ​កំពូលៗ​ជា​ច្រើន​រូប​ផង​ដែរ ត្បិត​បើ​ពួក​គេ​បច្ចុប្បន្ន​ខ្លះ​បាន​ផ្លាស់​ទៅ​ក្លឹប​ដទៃ​ទៀត​ក្តី។

តាម​ TranferMarkt បាន​ផ្តុំ​ចេញ​នូវ​អតីត​កីឡាករ ១១ រូប​របស់ Sampdoria ដែល​ជា​ឈុត​ល្អ​បំផុត ​និង​មាន​តម្លៃ​ខ្លួន​សរុប​បច្ចុប្បន្ន​ប្រមាណ ៣៣១ លាន​អឺរ៉ូ។ ប៉ុន្តែ​ពួក​គេ​ពេល​បច្ចុប្បន្ន បាន​លក់​ចេញ​ទៅ​កាន់​ក្លឹប​ដទៃ​អស់​ហើយ។

ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Audero
ខ្សែ​ការពារ: Andersn, Skriniar, Mustafi
ខ្សែ​បម្រើ: Duncan, Torreira, Praet, Fernandes
ខ្សែ​ប្រយុទ្ធ: Zapata, Icardi, Correa៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT