អ្នកចាត់ការ ៥ រូប​នៅ​ LaLiga ដឹកនាំ​ជោគជ័យ​ឈ្នះ​ច្រើន​ប្រកួត​បំផុត តែ​គ្មាន Zidane

តើ​អ្នក​ស្គាល់​អ្នកចាត់ការ​រូប​ណា​ខ្លះ​នៅ​ក្របខ័ណ្ឌ LaLiga ហើយ​អ្នក​ជា​អ្នក​គាំទ្រ​របស់​បុគ្គល​រូប​ណា​មួយ?

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ស្គាល់ Zinedine Zidane ព្រោះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​លោក​ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​ទាំង​នៅ LaLiga និង UEFA Champions League។ ប៉ុន្តែ​អ្នកចាត់ការ​បារាំង​រូប​នេះ មិន​ស្ថិត​ក្នុង​បញ្ជី​អ្នកចាត់ការ​ទាំង ៥ ដែល​ឈ្នះ​ច្រើន​បំផុត​នៅ​លីគ​អេស្ប៉ាញ​នោះ​ទេ។

ចុះ​បើ​និយាយ​ក្នុង​ប្រវត្តិសាស្ត្រ LaLiga វិញ តើ​គ្រូ​ណា​ខ្លះ​ដែល​ទទួល​ជ័យជម្នះ​ច្រើន​ប្រកួត​បំផុត?

៥.Ernesto Valverde – ២១៣ លើក

៤.Ferdinand Daucik – ២៣៤ លើក

៣.Javier Irureta – ២៥៩ លើក

២.Miguel Munoz – ៣២៣ លើក

១.Luis Aragones – ៣៤៤ លើក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT