តាមរបាយការណ៍ពី Foot Mercato បានចុះផ្សាយ ក្លឹប Newcastle ដែលល្ហៀងៗត្រៀមផ្លាស់ប្ដូរមេថ្មីខាងមុខ បានកំពុងចាប់ចិត្តលើខ្សែការពារក្លឹប Napoli គឺកីឡាករ Kalidou Koulibaly។
Newcastle អាចនឹងក្លាយជាក្លឹបសេដ្ឋីបន្ទាប់នៅអង់គ្លេស ដែលហ៊ានចាយលុយក្រាស់ក្រែលដូចទៅនឹង Man City/Man Utd អ៊ីចឹង ប្រសិនមហាសេដ្ឋីអារ៉ាប់អាចមកដឹកនាំនៅទីនេះផ្លូវការមែននោះ។
បញ្ជាក់ថាបុរសវ័យ ២៨ ឆ្នាំ មានតម្លៃខ្លួនប្រមាណ ៨០ លានអឺរ៉ូឬ ៨៦ លានដុល្លារអាមេរិក ដែលអាចនឹងក្លាយជាកីឡាករលេងតំណែងការពារថ្លៃបំផុតលំដាប់ទី ២ ប្រសិនមានការចរចាជោគជ័យ។
Newcastle មុនផ្អាករដូវកាល ស្ថិតនៅចំណាត់ថ្នាក់ទី ១៣ នៅតារាង Premier League ក្រោយរកបាន ៣៤ ពិន្ទុ ត្រូវការ ៤ ពិន្ទុដើម្បីប្រជែងចូល Top 10៕ ប្រភព៖ Goal