ត្បិតបើរដូវកាល ២០១៩/២០ មិនទាន់ត្រូវបានបញ្ចប់ក្តី ប៉ុន្តែការប្រៀបធៀបនៅស្ថិតិរបស់កីឡាករនៃតំណែងនីមួយៗ រមែងលេចឡើងជារឿយៗ។
ក្នុងនោះសម្រាប់តំណែងអ្នកចាំទី អ្នកប្រាកដជានឹកដល់កីឡាករប៉ុន្មានរូបនៅលីគកំពូលទាំង ៥ ជាមិនខាន។ ចុះអ្នកដឹងទេ តើនរណាមួយមានភាគរយសង្រ្គោះ (Save) បាល់បានខ្ពស់បំផុតនារដូវកាល ១៩/២០ គិតត្រឹមពេលនេះ?
CTS Sports សូមធ្វើការបង្ហាញស្ថិតិផ្អែកតាម Opta ដូចខាងក្រោម៖
- Bundesliga – Yann Sommer មាន ៧៤,៥៨ ភាគរយ
- LaLiga – Aitor Fernandez មាន ៧៥,៦១ ភាគរយ
- Ligue 1 – Predrag Rajkovic មាន ៧៩,០៧ ភាគរយ
- Serie A – Wojciech Szczesny មាន ៧៩,៧៦ ភាគរយ
- Premier Leage – Alisson មាន ៨០,៣៦ ភាគរយ
បញ្ជាក់ថាសម្រាប់ស្ថិតិ Best save percentage ឬភាគរយ Save បាល់ល្អបំផុតគឺធ្លាក់ទៅលើឈ្មោះ Alisson Becker ប៉ុន្តែបើនិយាយអំពីភាគរយបញ្ជូនបាល់ច្បាស់បំផុតរបស់អ្នកចាំទីនោះគឺ Manuel Neuer ដែលមាន ៨៧,៦៩ ភាគរយ ខណៈនៅ PL គឺ Ederson ជាអ្នកធ្វើបានល្អជាងគេមាន ៨៦,៥៧ ភាគរយ៕
ប្រភព៖ Sportskeeda