ខែ​ឧសភា​បាន​បង្ហាញ​សញ្ញា “ល្អ” សម្រាប់​បាល់ទាត់​អឺរ៉ុប ជា​ពិសេស​លីគ​កំពូល​ធំៗ ២

បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​បាន​ផ្អាក​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិនា ហើយ​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជាង​មួយ​ខែ​កន្លះ​ហើយ​ដែល​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ បាន​ខកខាន​ទស្សនា​កីឡាករ​ដែល​ជា idol របស់​ខ្លួន។

ដោយ​មើល​ឃើញ​ពី​ស្ថានភាព​នៃ​វីរុស COVID-19 ហាក់​មាន​ការ​ចុះ​ថមថយ ក្រឡេក​ទៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​អ៊ីតាលី និង​អាល្លឺម៉ង់​បាន​ផ្តល់​តម្រុយ​វិជ្ជមាន​សម្រាប់​ការ​ត្រលប់​មក​វិញ​របស់​បាល់ទាត់​ហើយ។

នា​ខែ​ឧសភា​ខាង​មុខ​នេះ យើង​នឹង​ទទួល​បាន​ដំណឹង​ល្អ​ច្រើន​ពី​បាល់ទាត់​អឺរ៉ុប ដោយ​នៅ Bundesliga មាន​ភាគរយ​ខ្ពស់​នឹង​ចាប់​ផ្តើម​ការ​ប្រកួត​ផ្លូវការ​ឡើង​វិញ​នា​ថ្ងៃ​ទី ៩ ឧសភា​ខាង​មុខ។ នៅ Serie A ថ្ងៃ​ទី ៤ ឧសភា ក៏​ត្រូវ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​ហ្វឹកហាត់​វិញ​ហើយ ប៉ុន្តែ​មិន​ទាន់​ប្រមូល​ផ្ដុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឡើយ ខណៈ​ការ​វិល​ចូល​ទីលាន​ប្រកួត​អាច​នឹង​ធ្វើ​ទៅ​បាន​នា​ដើម​ខែ​មិថុនា។

សរុប​មក​វិញ​នេះ​នៅ​តែ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​អ្នក​និយម​គាំទ្រ​វិស័យ​កីឡា​បាល់ទាត់ ដែល​បាន​ទន្ទឹង​រង់ចាំ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ៕

  • ខែ​ឧសភា​បាន​បង្ហាញ​សញ្ញា “ល្អ” សម្រាប់​បាល់ទាត់​អឺរ៉ុប ជា​ពិសេស​លីគ​កំពូល​ធំៗ ២