ក្លឹប Newcastle United កំពុងតាមប្រមាញ់កីឡាករល្អៗជាច្រើន ក្រោយពីក្លឹបនេះត្រូវបានព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតទិញយកក្នុងតម្លៃខ្លួន៣០០លានផោន។
ដោយគ្រាន់តែត្រូវបានមហាសេដ្ឋីប្រាក់ពាន់លានទិញយកទៅភ្លាម សម្រាប់តែក្លឹបនេះចាប់ផ្ដើមស្វែងរកកីឡាករនិងអ្នកចាត់ការល្បីឈ្មោះមកពង្រឹងក្រុមភ្លែតតែម្ដង។ បច្ចុប្បន្ននេះ ពួកគេកំពុងចែចូវយក Cavani ពីក្រុម PSG ទៅ ហើយមិនត្រឹមតែខ្សែប្រយុទ្ធល្បីឈ្មោះម្នាក់នេះទេ គឺសូម្បីតែអ្នកចាត់ការ Mauricio Pochettino ក៏ត្រូវបានក្លឹបព្យាយាមទាក់ទងដែរ។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំខាងលើនេះ មិនសូវមានឱកាសបានបង្ហាញខ្លួនឱ្យក្រុម PSG ទេ នារដូវកាលនេះ។ រូបគេផ្លាស់មករួមក្រុមនៅបារាំង នាឆ្នាំ២០១៣ ដោយបង្ហាញខ្លួនបាន៣០០ប្រកួតមកហើយ និងរកគ្រាប់បាល់បាន២០០គ្រាប់ ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងក្លឹបនេះ៕ប្រភព Thesun