ក្រុមបិសាចក្រហម Manchester United ចង់លក់ Paul Pogba និង Jesse Lingard ចេញ ដើម្បីយកប្រាក់ទិញយកខ្សែប្រយុទ្ធស្លាប Sancho ពីក្រុម Dortmund ។
កីឡាករ Sancho បានក្លាយជាគោលដៅធំសម្រាប់ក្រុម Man Utd ដើម្បីនាំយកមករួមក្រុមសម្រាប់រដូវកាលក្រោយនេះ។ តម្លៃខ្លួនរបស់គេ ត្រូវបានគេដឹងថាមិនក្រោម១០០លានផោននោះទេ ទើបក្រុម Dortmund ព្រមលក់ចេញ។ ថ្លៃយ៉ាងនេះហើយ ទើបបានជាក្រុមបិសាចក្រហម ត្រូវលក់កីឡាករចេញខ្លះ ដើម្បីអាចមានប្រាក់ទិញយកបាន។
បើតាមប្រភពនៅអង់គ្លេស Man Utd អាចលក់កីឡាករ២នាក់ចេញ គឺ Pogba និង Lingard។ កីឡាករ២នាក់នេះ អាចធ្វើឱ្យក្រុមលោក Ole ទទួលបានប្រាក់មិនក្រោម១០០លានផោននោះទេ។ Pogba ជាកីឡាករម្នាក់ដែលមានក្លឹបជាច្រើនចង់បាន។ Juventus អតីតក្លឹបរបស់គេ ក៏ចង់បានខ្សែបម្រើរូបនេះត្រលប់ទៅវិញផងដែរ។ សម្រាប់ Lingard វិញ ឱ្យតែតម្លៃទាបបន្តិច នោះមិនខ្វះទេក្លឹបដែលនឹងទិញយករូបគេទៅផងដែរ៕ប្រភព Dailymail