Arsenal ​នាំ​មុខ​គេ ​ក្នុង​ការ​នាំ​យក Willian ​មក​រួម​ក្រុម​

​ក្រុម​កាំភ្លើង​ធំ Arsenal ​កំពុង​នាំ​មុខ​គេ ​ក្នុង​ការ​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Willian ​ទៅ​រួម​ក្រុម ​ក្រោយ​ពី​រូបគេ​អស់​កុងត្រា​ជាមួយ Chelsea ​នៅ​ចប់​រដូវ​កាល​នេះ​។

​កីឡាករ​ប្រេស៊ីល​ខាង​លើ ​នឹង​អស់​កុងត្រា​នៅ​ត្រឹម​ខែ​កក្កដា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ហើយ​ក្លឹប Chelsea ​ក៏​បាន​ព្យាយាម​និយាយ​បន្ដ​កុងត្រា​ដល់​រូបគេ​ដែរ។ តែ​សម្រាប់​សាមី​ខ្លួន Willian ​វិញ ​ហាក់​ដូចជា​លែង​ចង់​នៅ Stamford Bridge ​ទៀត​ហើយ។ ​រូបគេ​បាន​បញ្ជាក់​ថា​ចង់​ស្វែង​រក​ក្លឹប​ថ្មី តែ​ក្នុង​ក្របខណ្ឌ​អង់គ្លេស​ដដែល ដើម្បី​ស្រង់​បទ​ពិសោធ។

​ដោយ​ក្នុង​នោះ​ក្រុម Arsenal ​ជា​បេក្ខភាព​ឈាន​មុខ​គេ ​ក្នុង​ការ​នាំ​យក​កីឡាករ​វ័យ​៣១​ឆ្នាំ​នេះ​ទៅ​រួម​ក្រុម។ ​ពួកគេ​បាន​ចរចា​ជាមួយ​សាមី​ខ្លួន​ផ្ទាល់ ដោយ​បាន​ផ្ដល់​លក្ខខណ្ឌ​ល្អ​ៗ​ជា​ច្រើន​សម្រាប់ Willian ​ដើម្បី​ពិចារណា​ឱ្យ​បាន​ច្បាស់៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT