Serie A ​នឹង​ចូល​ហាត់​វិញ​នៅ​ថ្ងៃ​ទី​៤​ខែ​ក្រោយ ​ហើយ​លេង​វិញ​នៅ​ចុង​ខែ​

​ក្របខណ្ឌ​ Serie A ​នឹង​ចូល​ហាត់​វិញ​នៅ​ថ្ងៃ​ទី​៤​ខែ​ក្រោយ​នេះ ​ហើយ​អាច​ចូល​ប្រកួត​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​តែ​ម្ដង។

អ៊ីតាលី ​ជា​ប្រទេស​ដំបូង​នៅ​អឺរ៉ុប ​ដែល​ផ្ទុះ​មេរោគ Covid-19 ​ហើយ​លីគ​បាល់ទាត់​ប្រទេស​នេះ​ក៏​ជា​អ្នក​ផ្អាក​មុន​គេ​ផង​ដែរ។ ​តែ​ក្រោយ​ពី​បាន​ធូរ​ស្បើយ​ច្រើន​មក ពេល​នេះ​រដ្ឋាភិបាល​អ៊ីតាលី បាន​យល់​ព្រម​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​ហើយ។ ​ដោយ​តាម​គម្រោង ​នៅ​ថ្ងៃ​ទី​៤​ខែ​ក្រោយ​នេះ ​ក្រុម​ទាំង​អស់​នឹង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ហើយ​ចុង​ខែ​គឺ​អាច​លេង​វិញ​បាន​តែ​ម្ដង។

​តែ​ការ​បើក​ឱ្យ​លេង​វិញ​នេះ​ដែរ ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ក្រុម​ទាំង​អស់ ​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​ហើយ​ពួកគេ​ក៏​ត្រូវ​ពិនិត្យ​សុខភាព​តាមដាន​ជា​ប្រចាំ​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT