Beckham ដែលត្រូវបានស្គាល់ជាកីឡាករកំពូលមួយរូបនៅយុគសម័យកាលពីជាង ១០ ឆ្នាំមុន បានទម្លាយថាមូលហេតុចូលនិវត្តយ៉ាងតក់ក្រហល់របស់លោកកាលពីនៅឆ្នាំ ២០១៣ គឺដោយសារតែ Lionel Messi។
ធ្លាប់ឆ្លងកាត់ការលេងឲ្យ Man Utd, Real Madrid, AC Milan និង LA Galaxy ក្លឹបចុងក្រោយគឺ Beckham បានចាយពេលខ្លីនៅ PSG ហើយមានប្រកួតមួយនៅ UCL កាលនោះជាជំនួបរវាង PSG និង Barcelona ដែលត្បិត PSG នាំមុខមុន តែចុងក្រោយចាញ់គ្រាប់បាល់ក្រៅដី ដែលជាគ្រាប់បាល់មរណៈរបស់ M10។
ប្រាប់ GiveMeSport អតីតកីឡាករអង់គ្លេសនិយាយ៖ “ខ្ញុំកាលនោះបានសម្រេចចិត្តចូលនិវត្តដោយសារតែ Messi គេបានយកឈ្នះខ្ញុំ ដោយយើងបាននាំមុខ ហើយ Messi ក៏មកដល់និងស៊ុតបញ្ចូលទី”។
រំឭកថាក្រោយពីព្យួរស្បែកជើងពីនាមជាកីឡាករបាល់ទាត់ Beckham បានត្រលប់ទៅអាមេរិក និងបង្កើតបានក្លឹប Inter Miami FC ទល់បច្ចុប្បន្ន៕
ប្រភព៖ SoccerLaduma