អ្នកចាត់ការលោក Jurgen Klopp របស់ហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាទាក់ទងដោយសម្ងាត់មួយតាមរយៈឪពុករបស់កីឡាករ Kylian Mbappe ដើម្បីឲ្យជួយបញ្ចុះបញ្ចូលកូនប្រុសខ្លួនចាកចេញពីទឹកដីទីក្រុងប៉ារីស។
Mbappe ជាកីឡាករដែលកំពុងលេចធ្លោដាច់គេមួយនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ដោយល្ហៀងៗថា Real និង Liverpool កំពុងប្រជែងចង់បានយុវជនវ័យ ២១ ឆ្នាំ ដោយហ៊ានផ្តល់សំណើប្រមាណ ២៥០ លានផោន។
តាមសារព័ត៌មាន Le10Sport ចុះផ្សាយ Klopp បានទាក់ទងទៅឪពុករបស់ Mbappe ដើម្បីឲ្យជួយចរចានាំកូនប្រុសខ្លួនមកកាន់ទឹកដី Anfield ជាជាងចរចាត្រង់ជាមួយនឹងក្លឹបបារាំង។ យុទ្ធសាស្រ្តនេះត្រូវបានជឿថា អាចនឹងមានប្រសិទ្ធភាពជាងការទាក់ទងទៅកាន់ក្លឹប PSG ព្រោះក្លឹបបារាំងហាក់មិនអើពើសំណើលក់រូបគេទាល់តែសោះ។
បញ្ជាក់ថានារដូវកាល ២០១៩/២០ Mbappe រកបាន ៣០ គ្រាប់ហើយឲ្យក្លឹប PSG។ ដោយឡែកភាពជោគជ័យរបស់ហង្សក្នុងការឈ្នះពាន UCL, UEFA Super Cup និង Club World Cup នៅរយៈពេល ១០ ឆ្នាំចុងក្រោយ ក៏នឹងជាហេតុផលដែលជួយអូសទាញកីឡាកររូបនេះផងដែរ៕
ប្រភព៖ AF