Chelsea ​សម្រេច​ចិត្ត​ទុក Kepa ​បន្ដ​ទៀត ​ព្រោះ​ដឹង​ថា​ពេល​នេះ​លក់​មិន​បាន​ថ្លៃ​ឡើយ​

​ក្រុម Chelsea ​ទំនង​ជា​រក្សា​ទុក​អ្នក​ចាំទី Kepa ​របស់​ខ្លួន​ទៀត​ហើយ ​ក្រោយ​ពី​មេរោគ Covid-19 ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្លឹប​បាល់ទាត់​ធ្លាក់​ចុះ ​មិន​មាន​ប្រាក់​ច្រើន​ដើម្បី​ទិញ​កីឡាករ​ទេ។

Kepa ​នេះ ត្រូវ​បាន​ក្រុម Chelsea ​ទិញ​ចូល​មក​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​មែនទែន រហូត​ដល់​៧២​លាន​ផោន​ឯ​ណោះ។ តែ​វត្តមាន​របស់​កីឡាករ​រូប​នេះ ​ហាក់​ដូចជា​មិន​អាច​ជួយ​ក្រុម​ឱ្យ​រក្សា​សំណាញ់​ទី​បាន​ល្អ​នោះ​ទេ។ ​មាន​ដំណឹង​ជា​យូរ​មក​ហើយ ​ថា​ក្រុម​តោ​ខៀវ​នឹង​លក់​កីឡាករ​អេស្ប៉ាញ​នេះ​ចេញ​តែ​ម្ដង ​នៅ​ពេល​តម្លៃ​ខ្លួន​របស់​គេ​សមរម្យ។

ដោយ​ឡែក​នៅ​ពេល​នេះ ​តម្លៃ​ខ្លួន​កីឡាករ​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​តែ Covid-19 ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Lampard ​ពិចារណា​ម្ដង​ទៀត​ហើយ។ ​ពួកគេ​ចង់​លក់​អ្នកចាំទី​ខាង​លើ​ក្នុង​តម្លៃ​ខ្លួន​ឱ្យ​បាន​ខ្ពស់​បន្តិច ​តែ​ប្រសិន​បើ​បាន​តម្លៃ​ខ្លួន​ថោក​ក៏​ក្រុម​នៅ​អង់គ្លេស ​នឹង​មិន​លក់​ចេញ​នោះ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT