លីគកំពូលរបស់ហុល្លង់ បានប្រកាសថារំសាយរដូវកាលចាស់ចោលតែម្ដង ដោយមិនផ្ដល់ជើងឯកដល់ក្រុមកំពុងឈរនៅលេខ១ ឬកាត់ក្រុមចោលទៅលេងនៅលីគទី២នោះទេ។
Ajax និង AZ Alkmaar កំពុងឈរនៅដាច់គេកំពូលតារាង ដោយសង្ឃឹមលើកពានរង្វាន់ឆ្នាំនេះបានទៀត។ តែគួរឱ្យសោកស្ដាយក្របខណ្ឌមួយនេះ បានប្រកាសរំសាយចោលទៅហើយ។ ពួកគេ នឹងមិនផ្ដល់ជើងឯកដល់ក្រុមណាមួយនោះទេ ហើយក្រុមដែលនៅបាតតារាងវិញក៏មិនត្រូវកាត់ទៅលេងនៅលីគទី២នោះដែរ។ ចំណាត់ថ្នាក់បច្ចុប្បន្ននឹង កាត់សេចក្ដីក្រុមបានលេងពានរង្វាន់ឋ UEFA Champions League តែម្ដង។
ហុល្លង់ក៏ជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារតែមេរោគ Covid-19 ផងដែរ។ សាលារៀន និងកន្លែងប្រមូលផ្ដុំនានាត្រូវបានផ្អាកអស់ហើយ។ ដោយសារតែមិនដឹងពេលណាច្បាស់ថាអាចត្រលប់ចូលលេងវិញបាន ទើបបានជាលីគកំពូលប្រទេសនេះសម្រេចចិត្តរំសាយចោលតែម្ដង៕ប្រភព Dailymail