ភ្នាក់ងារ​របស់ Neymar ​ថា​ក្រុម Real Madrid ​តែងតែ​ចង់​បាន​គេ​ជា​និច្ច​

​លោក Wagner Ribeiro ​ដែល​ជា​ភ្នាក់ងារ​ម្នាក់​របស់ Neymar ​បាន​បង្ហើប​ថា​តាំង​ពី​រដូវ​កាល​មុន​មក​ដល់​ពេល​នេះ ​ក្រុម Real Madrid ​តែងតែ​មាន​ក្ដី​ស្រមៃ​ចង់​បាន​កីឡាករ​ប្រេស៊ីល​រូប​នេះ​ខ្លាំង​ណាស់។

​អធិរាជ​ស ​ត្រូវ​បាន​គេ​ដឹង​ថា​ទាក់ទង​ចង់​ទិញ Neymar ​ពី​ក្រុម PSG ​តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ ប៉ុន្តែ​មិន​អាច​សម្រេច​ទៅ​បាន​ព្រោះ​ក្រុម PSG ​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ពេក។ លោក Wagner ​ដែល​ជា​ភ្នាក់ងារ​ម្នាក់​របស់​អតីត​កីឡាករ FC Barcelona ​បាន​និយាយ​ថា​ក្រុម​របស់​លោក Zidane ​មិន​ដែល​បោះបង់​ចោល​ក្ដី​ស្រមៃ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ទៅ​រួម​ក្រុម​នោះ​ទេ។

លោក Wagner Ribeiro ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​បាន​ទៅ​ក្រុង​ម៉ាឌ្រីត​ជា​ច្រើន​លើក ​ព្រោះ​តែ​លោក Florentino ​គាត់​មាន​ក្ដី​ស្រមៃ​យក Neymar ​ឱ្យ​បាន​។ ​ពួកគេ​ចង់​បាន Neymar ​តាំង​ពី​រដូវ​កាល​មុន ប៉ុន្តែ​ដោយសារ​តែ​ក្រុម PSG ​ដាក់​តម្លៃ​ខ្លួន​លក់​ចេញ​ដល់​៥០០​លាន​អឺរ៉ូ ​ទើប​បាន​ជា​ក្រុម Real Madrid ​ដក​ថយ​វិញ​ទៅ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT