Andre Onana អ្នកចាំទីកាន់ឆ្នាំរបស់ក្លឹប Ajax ថ្មីៗនេះបាននិយាយពាក្យលា បង្កប់ន័យដល់ការចាកចេញទៅកាន់អ្នកគាំទ្រជាផ្លូវការហើយ តាមរយៈបណ្តាញសង្គម Instagram។
សារនៃការចាកចេញ ធ្វើឡើងក្រោយលីគហូឡង់ប្រកាសរំសាយរដូវកាល ២០១៩/២០ ចោល ដែលជាការខាតបង់លទ្ធភាពប្រជែងពាន Eredivisie ដែល Ajax កំពុងឈរកំពូលតារាងស្រាប់។
Onana បានសរសេរនៅលើ Instagram អមរូបភាពកីឡដ្ឋានទទេបែបនេះថា៖ “ដំណើរផ្សងព្រេងបានមកដល់ទីបញ្ចប់ដោយភាពទទេស្អាតនៃកីឡដ្ឋាន ប៉ុន្តែពោរពេញដោយមោទនភាពនិងភាពពេញចិត្ត សូមអរគុណដល់អ្នករាល់គ្នាសម្រាប់ការស្រលាញ់និងគាំទ្រ”។
បញ្ជាក់ថាទ្រនំបន្ទាប់ ដែលមានភាគរយខ្ពស់បំផុតសម្រាប់ Onana គឺអាចជានៅតោខៀវ Chelsea ឬថ្នាលយុវជនចាស់នៃក្លឹប FC Barcelona៕
ប្រភព៖ Metro