សប្ដាហ៍​ក្រោយ Ronaldo ​នឹង​ត្រលប់​ទៅ​អ៊ីតាលី​វិញ​ហើយ​

​បើ​តាម​គម្រោង ​នៅ​សប្ដាហ៍​ក្រោយ​នេះ ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នឹង​ត្រលប់​ទៅ​អ៊ីតាលី​វិញ​ហើយ  ដើម្បី​ត្រៀម​ខ្លួន​ចូល​ហាត់​ជាមួយ​ក្រុម Juventus ​វិញ​។

​Ronaldo ​បច្ចុប្បន្ន​នេះ ​កំពុង​ស្នាក់​នៅ​ស្រុក​កំណើត​ប្រទេស​ព័រទុយហ្គាល់​ជាមួយ​សមាជិក​គ្រួសារ​ដទៃ​ទៀត។ រូបគេ​បាន​ចាកចេញ​ពី​អ៊ីតាលី​ភ្លាម ​ក្រោយ​ពី​លីគ Serie A ​ប្រកាស​ផ្អាក​ការ​ប្រកួត​ដោយសារ​តែ​មេរោគ Covid-19 ​។ ​នៅ​ភ្លាម​នោះ ​ស្រាប់​តែ​ក្លឹប Juventus ​ក៏​បាន​ប្រកាស​កីឡាករ​ក្រុម​ធំ​របស់​ខ្លួន ឆ្លង​មេរោគ​បន្ដ​បន្ទាប់ ដល់​ទៅ​៣​នាក់​ឯ​ណោះ។ ​កត្តា​នេះ​ហើយ​ ធ្វើ​ឱ្យ​កីឡាករ​ដទៃ​ទៀត​ត្រូវ​នៅ​ដាច់​ដោយ​ឡែក តាម​ដាន​សុខភាព​ខ្លាច​ឆ្លង​មេរោគ​ដែរ។

​បច្ចុប្បន្ន​សមាជិក​ទាំង​អស់​គ្មាន​អ្នក​ឆ្លង​មេរោគ​នោះ​ទេ ហើយ​ប្រទេស​អ៊ីតាលី​ក៏​បាន​ធូរ​ស្បើយ​ច្រើន​ពី​ការ​ឆ្លង​មេរោគ Covid-19 ​ផង​ដែរ។ ​លីគ​បាល់ទាត់​ប្រទេស​នេះ ​ក៏​ត្រៀម​រៀប​ចំ​ផែនការ​ដើម្បី​បើក​ដំណើរ​ការ​ប្រកួត​ឡើង​វិញ ដោយ​សប្ដាហ៍​ក្រោយ​នេះ ​ក្លឹប​នឹង​ប្រមូល​កីឡាករ​ដែល​នៅ​ក្រៅ​ស្រុក​ទាំង​អស់​ត្រលប់​មក​វិញ ​ឃុំ​ខ្លួន​១៤​ថ្ងៃ ​មុន​ពេល​ប្រមូល​ផ្ដុំ​ហាត់។

Ronaldo ​ក៏​នឹង​ត្រលប់​ទៅ​អ៊ីតាលី​វិញ​នៅ​សប្ដាហ៍​ក្រោយ តាម​ការ​កោះហៅ​ផង​ដែរ។ ​តែ​យ៉ាងណា ​កីឡាករ​ព័រទុយហ្គាល់​នេះ ​បើ​ទោះ​ជា​នៅ​ផ្ទះ​ក៏​បន្ដ​ហ្វឹកហាត់​ខ្លួន​ឯង​ដូច​ធម្មតា ​និង​បាន​បង្ហោះ​គ្រប់​សកម្មភាព​ឱ្យ​អ្នក​គាំទ្រ​បាន​មើល​និង​ដឹង​ថែម​ទៀត​ផង៕ប្រភព Dailymail

  • សប្ដាហ៍​ក្រោយ Ronaldo ​នឹង​ត្រលប់​ទៅ​អ៊ីតាលី​វិញ​ហើយ​