ខ្សែប្រយុទ្ធ Lionel Messi ពេញចិត្តសមត្ថភាពរបស់ Neymar ជាងមិត្តរួមសញ្ជាតិ Lautaro Martinez ដែលក្លឹប Barcelona គ្រោងទិញយកនៅពេលខាងមុខនេះ។
ក្រុមអ្នកមានបុណ្យកំពុងបើកការចរចាជាច្រើនលើកជាមួយក្រុម Inter Milan ដើម្បីទិញយកខ្សែប្រយុទ្ធ Lautaro Martinez ។ កីឡាករអាហ្សង់ទីនរូបនេះ លេងបានល្អនៅរដូវកាលនេះ ទើបបានជាមានក្លឹបធំៗជាច្រើនចង់បានរូបគេទៅ ជាក់ស្ដែងក្រុម Barca ក៏ស្ថិតក្នុងចំណោមក្លឹបទាំងអស់នោះផងដែរ។ កាសែតនៅអេស្ប៉ាញ មានទំនុកចិត្តថាក្រុមរបស់លោក Setien នឹងយកបាន Superstar នៅអ៊ីតាលីនេះមិនខាន ប្រសិនបើពួកគេប្រឹងប្រែងអស់លទ្ធភាព។
តែជាក់ស្ដែងសម្រាប់ Messi ដែលជាប្រធានក្រុម និងជាកីឡាករធ្លាប់លេងជាមួយ Lautaro Martinez និង Neymar វិញ បានផ្ដល់យោបល់ថាគឺកីឡាករប្រេស៊ីលនឹងល្អជាង ហើយជួយក្រុមបានច្រើនមិនខាន ប្រសិនបើរូបគេត្រលប់មកវិញលើកទី២។ Neymar នេះ ក៏ជាកីឡាករដែលក្រុម Barcelona ចង់ទិញទៅវិញដែរតាំងពីរដូវកាលមុន ប៉ុន្តែដោយសារតម្លៃខ្លួនគេថ្លៃពេក ទើបមិនមានការសម្រេចណាមួយកើតឡើង។ Messi ស្រលាញ់ Neymar ខ្លាំង ដោយសារតែ២នាក់នេះ ធ្លាប់លេងសហការគ្នាបានល្អ កាលពីពេលកន្លងទៅម្ដងមកហើយ៕ប្រភព Dailymail