ខ្សែបម្រើ Luka Modric អាចនឹងចាកចេញពីក្រុម Real Madrid នៅពេលចប់រដូវកាលនេះ ក្រោយពីក្លឹបចង់បានកីឡាករវ័យក្មេង Martin Odegaard មករួមក្រុមវិញ។
Martin Odegaard កំពុងធ្វើបានល្អមែនទែនសម្រាប់រដូវកាលនេះ ក្រោយពីត្រូវក្លឹប Real Sociedad ខ្ចីជើងទៅ។ រូបគេតែងតែជាប់ជម្រើស១១នាក់ដំបូង និងស្វែងរកឱកាសដើម្បីជួយក្រុមរកគ្រាប់បាល់ជានិច្ច។ ស្របពេលទៅមើល Modric វិញ វ័យជ្រេទៅហើយ និងឱកាសចូលលេងក៏មិនសូវមានច្រើនដែរសម្រាប់រដូវកាលនេះ។ ដូច្នេះហើយ ការចាកចេញរបស់គេ អាចនឹងកើតមានឡើងមិនខានពេលរដូវកាលដោះដូរកីឡាករខាងមុខបើក។
បើ Modric ចាកចេញមែន នោះក្រុម Real Madrid ប្រាកដណាស់នឹងយក Odegaard ត្រលប់មករួមក្រុមវិញមិនខាន។ កីឡាករវ័យក្មេងខាងលើនេះ ត្រូវបានលោក Zidane មើលឃើញ ដើម្បីពង្រឹងសមត្ថភាពមកជំនួសតំណែងកីឡាករក្រូអាតស្រាប់ទៅហើយ៕ប្រភព Dailymail