ប្រកួត​នៅ Bundesliga កីឡាករ​ទាំង​អស់​ត្រូវ​ពាក់​ម៉ាស ​ហើយ​ផ្លុំ​កញ្ចែ​ផ្លាស់ប្ដូរ​រៀងរាល់ ១៥ នាទី​ម្ដង

ប្រសិន​ណា​រាជរដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​ព្រមព្រៀង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​វិល​ចូល​ទីលាន​ប្រកួត ដូច​បាន​ស្នើ​នា​ថ្ងៃ​ទី ៩ ​ឧសភា​ខាង​មុខ ក៏​ការ​ប្រកួត​មាន​ភាព​រឹតបន្តឹង​ខ្លះ ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។

តាម​សារព័ត៌មាន Spiegel Sports បាន​ទម្លាយ​នូវ​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​ពី​ឯកសារ​នៃ​ក្រសួង​ការងារ​ប្រចាំ​ផ្ទៃ​ប្រទេស ដោយ​ពាក់ព័ន្ធ​នឹង​ផែនការណ៍​មួយ​ចំនួន​សម្រាប់​កីឡាករ​លើ​ទីលាន​ប្រកួត​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូវីដ១៩។

ក្នុង​នោះ​ច្បាប់​សំខាន់ៗ​មាន​ដូច​ខាង​ក្រោម៖

  • កីឡាករ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ពាក់​ម៉ាស ពេញ ៩០ នាទី​លើ​ទីលាន
  • កីឡាករ​នឹង​មិន​អនុញ្ញាត​ឲ្យ​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្ទៃ​ម៉ាស​អំឡុង​ពេល​ប្រកួត
  • ម៉ាស​នឹង​ត្រូវ​បាន​ប្តូរ​រៀងរាល់ ១៥ នាទី​ម្តង (ជា​ការ​សម្រាក​ពេល​ខ្លី) ហើយ​ពេល​ប្តូរ​ម៉ាស​កីឡាករ​ត្រូវ​ស្ថិត​ចម្ងាយ​ពី​គ្នា ១,៥ ម៉ែត្រ
  • មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាទរ​ដោយ​ការ​ឱប​គ្នា​ឬ​សកម្មភាព​ដែល​អាច​បង្ក​ការ​ឆ្លង​ណា​មួយ ក្រោយ​ស៊ុត​បញ្ចូល​ទី
  • បើ​ល្មើស​ច្បាប់​ណា​មួយ​ អាជ្ញាកណ្តាល​លើ​ទីលាន​មាន​សិទ្ធ​ធ្វើ​ការ​ពិន័យ៕
  • ប្រកួត​នៅ Bundesliga កីឡាករ​ទាំង​អស់​ត្រូវ​ពាក់​ម៉ាស ​ហើយ​ផ្លុំ​កញ្ចែ​ផ្លាស់ប្ដូរ​រៀងរាល់ ១៥ នាទី​ម្ដង