Neymar កំពុងស្នាក់នៅស្រុកកំណើតប្រទេសប្រេស៊ីល ដោយមិនអាចទៅណាមកណាបានដោយសេរីដូចមុននោះទេ ក្រោយពីមេរោគ Covid-19 វាយលុកប្រេស៊ីលដែរ។
ដោយសារតែមេរោគឆ្លងនេះហើយ បានធ្វើឱ្យវិស័យបាល់ទាត់ទូទាំងពិភពលោកកំពុងជាប់គាំង មិនមានសកម្មភាពអ្វីនោះទេ។ ប្រទេសខ្លះថែមទាំងប្រកាសអាសន្នមិនឱ្យពលរដ្ឋចេញពីផ្ទះ និងទៅធ្វើការថែមទៀតផង។ កត្តានៅតែផ្ទះនេះហើយ បានធ្វើឱ្យ Neymar មិនសប្បាយចិត្ត ហើយប្រកាសបែបនេះថា៖ “ខ្ញុំពិតជានឹកបាល់ទាត់ និងការប្រកួតណាស់”។
កីឡាករវ័យ២៨ឆ្នាំខាងលើនេះ តែងតែមានសកម្មភាពជានិច្ចនៅលើបណ្ដាញសង្គម ដើម្បីឱ្យអ្នកគាំទ្ររបស់គេបានដឹងថាខ្លួនធ្វើអ្វីខ្លះ។ ការទៅស្នាក់នៅប្រទេសប្រេស៊ីលនេះ គឺដោយសារតែសាមីខ្លួនបានប្រាប់ទៅក្លឹប PSG រួចជាមុនហើយ មុនពេលបារាំងបានបិទប្រទេសមិនឱ្យមានការចេញចូល៕ប្រភព Dailymail