ក្លឹប​នៅ​អង់គ្លេស​២ ​ចង់​បាន ​Traore ​ពី​ក្រុម Wolves 

​​ក្រុម Arsenal ​និង Liverpool ​បាន​ដាក់​សំណើ​​យក​ខ្សែ​ប្រយុទ្ធ Adama Traore  ​ក្រោយ​ពី​ឃើញ​រូបគេ​លេង​បាន​ល្អ​នា​រដូវ​កាល​នេះ​។

​អតីត​កីឡាករ Barcelona ​ខាង​លើ​នេះ ​ក្លាយ​ជា​កីឡាករ​ដែល​គេ​ចាប់​អារម្មណ៍​ម្នាក់​ក្នុង​លីគ​កំពូល​អង់គ្លេស Premier League ​នា​រដូវ​កាល​នេះ។ ​រូបគេ​មាន​មាឌ​ធំ ​និង​ល្បឿន​លឿន​ដែល​ធ្វើ​ឱ្យ​ខ្សែ​ការពារ​ពិបាក​បិទ​ខ្លាំង​មែនទែន។ ​រូបគេ​រក​បាន​៦​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១០​គ្រាប់​ឱ្យ​ក្រុម​លោក Nuno ​ប្រជែង​កៅអី​លេង​ពាន​រង្វាន់​អឺរ៉ុប​ជាមួយ​ក្រុម​ធំ​ៗ​បាន។

​បើ​តាម​ការ​បញ្ជាក់​របស់​ភ្នាក់ងារ​កីឡាករ​ខាង​លើ ​គឺ​មាន​ក្លឹប​២​នៅ​អង់គ្លេស​ចង់​បាន​រូបគេ​ដែរ។ ក្នុង​នោះ​មាន Arsenal ​និង Liverpool ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ ​តែ​អាច​ពិបាក​បន្តិច ដោយសារ​តែ​ក្រុម Wolves ​បាន​ដាក់​តម្លៃ​ខ្លួន​រូបគេ​ដល់​ទៅ​៧០​លាន​ផោន​ឯ​ណោះ៕ ​ប្រភព Dailymail

  • ក្លឹប​នៅ​អង់គ្លេស​២ ​ចង់​បាន ​Traore ​ពី​ក្រុម Wolves 