ដំណឹង​ល្អ! ​លីគ​អាល្លឺម៉ង់​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទិ​៩​ខែ​ក្រោយ​នេះ​ហើយ​

​ក្របខណ្ឌ Bundesliga ​បាន​ប្រកាស​ផ្លូវការ​ថា​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ ​ក្រោយ​ពី​សម្រាក​តាំង​ពី​ខែ​មុន​មក។

​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកាស​ថា​ខ្លួន​អាច​គ្រប់គ្រង​មេរោគ Covid-19 ​បាន​ហើយ។ ​ដូច្នេះ​ទើប​បាន​ជា​វិស័យ​បាល់ទាត់​ត្រូវ​បាន​ផ្ដល់​ភ្លើង​ខៀវ ដើម្បី​រៀប​ចំ​ដំណើរ​ការ​ប្រកួត​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​វិញ​បាន​ហើយ។ តាម​ការ​ប្រកាស ​នៅ​ថ្ងៃ​ទី​៩​ខែ​ក្រោយ​នេះ ​គឺ​អាច​ដំណើរ​ការ​ប្រកួត​បាន ព្រោះ​បច្ចុប្បន្ន​ក្លឹប​ទាំង​អស់​ចាប់​ផ្ដើម​ហ្វឹកហាត់​ពេញ​កម្លាំង​ហើយ។

​ត្បិត​តែ​អាច​បើក​វិញ​បាន​មែន ប៉ុន្តែ​ត្រូវ​ធ្វើ​តាម​គោលការណ៍​របស់​រដ្ឋ ដោយ​តម្រូវ​ឱ្យ​មនុស្ស​មិន​លើស​៣០០​នាក់​ឡើយ​ក្នុង​កីឡដ្ឋាន​ប្រកួត។ ​កីឡាករ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ដ​រក​មេរោគ​១​សប្ដាហ៍​ឱ្យ​បាន​ម្ដង៕ប្រភព Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT