ជំនួយការផ្ទាល់ខ្លួនរបស់ប្រធានាធិបតីនៃប្រទេសនីហ្សេរីយ៉ាលោក Bashir Ahmad ថ្មីៗនេះបានសរសេរនៅលើ Twitter ដោយជំរុញឲ្យ Ronaldo ទិញសិទ្ធឈ្មោះ “Camp Nou” របស់ Barcelona។
សារនេះលេចឡើងនៅពេលដែល Bleacher Report បានចុះផ្សាយដំណឹងផ្លូវការដែលថា Barcelona បានប្រកាសលក់សិទ្ធនៃការប្រើប្រាស់ឈ្មោះ Camp Nou ដើម្បីរៃអង្គាសយកទៅប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
ភ្លាមនោះលោក Ahmad បានសរសេរដោយ Mention ឈ្មោះ Cristiano Ronaldo ជំរុញឲ្យតារាឆ្នើម Juventus ចាយលុយទិញយក ហើយឲ្យប្តូរឈ្មោះទៅជា CR7 ឬ CR7 Stadium ជំនួសដោយ Camp Nou Stadium វិញ។
សារនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ប្រាកដច្បាស់ថាវាមិនអាចកើតឡើងទៅបានឡើយ ទាំងដែល CR7 ពីដើមឡើយ ក៏ជាគូបដិបក្ខរបស់អ្នកមានបុណ្យស្រាប់ដែរនោះ៕
ប្រភព៖ AF