វីរុស COVID-19 នៅតែជាដើមចមនៃបញ្ហាដែលធ្វើឲ្យពិភពបាល់ទាត់មានភាពវក់វីជាខ្លាំង ពោលគឺការកំណត់កាលបរិច្ឆេទច្បាស់ការសម្រាប់វិលមកទីលានប្រកួត នៅតែមិនទាន់ផ្លូវការ។
តាមរបាយការណ៍ចុងក្រោយ គឺ Bundesliga របស់អាល្លឺម៉ង់ទំនងជាត្រលប់មកវិញមុនគេ ក្រោយស្ថានភាពនៃការរាតត្បាត COVID-19 ក្នុងប្រទេសរបស់ខ្លួនហាក់មានការចុះថមថយគួរឲ្យកត់សម្គាល់។
តាមប្រភពសារព័ត៌មានធំៗចុះផ្សាយចុងក្រោយបង្អស់ បានប៉ាន់ស្មាននូវកាលបរិច្ឆេទបន្តរដូវកាលនៃលីគនីមួយៗដូចខាងក្រោម៖
- Bundesliga (អាល្លឺម៉ង់) – ៩ ឧសភា
- LaLiga (អេស្ប៉ាញ) – ចុងខែឧសភា ឬដើមខែមិថុនា
- Serie A (អ៊ីតាលី) – ២៤,៣១ ឧសភា ឬ ៧ មិថុនា
- Premier League (អង់គ្លេស) – ៦ មិថុនា
- Ligue 1 (បារាំង) – ១៧ មិថុនា៕
ប្រភព៖ FootballArena