បើ​ឲ្យ​រើស​យក​វីរបុរស​ជើង​ចាស់ Arteta ថា​ស្ម័គ្រស្មោះ​ពេញចិត្ត​កីឡាករ ២ រូប​នេះ

នៅ​កម្មវិធី​ឆ្លើយ​សំណួរ​ចម្លើយ Q&A លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Arsenal អ្នកចាត់ការ​លោក Mikel Arteta ត្រូវ​បាន​គេ​សួរនាំ​អំពី​សំណួរ​មួយ ថា​តើ​លោក​នឹង​នាំ​យក​វីរបុរស​រូប​ណា​មក​ដាក់​ក្នុង​ប្រព័ន្ធ​លេង​របស់​ក្លឹប​នា​ពេល​បច្ចុប្បន្ន។

ភ្លាម​នោះ អ្នកចាត់ការ​វ័យ​ ៣៨ ឆ្នាំ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដល់​ជើង​ចាស់​កាំភ្លើង​ធំ ២ រូប​មាន​អតីត​កីឡាករ​លោក Vieira និង Henry។

លោក​ Arteta ឆ្លើយ៖ “ពិត​ណាស់​គឺ​មាន​កីឡាករ​ជា​ច្រើន តែ​សម្រាប់​ក្លឹប​របស់​យើង ប្រសិន​អាច​មាន​កីឡាករ​ដូច​ជា Thierry Henry និង Patrick Vieira វា​ប្រាកដ​ជា​ល្អ”។

ចំពោះ​កីឡាករ​ដែល​ Arteta គោរព​ឲ្យ​តម្លៃ​បំផុត​កាល​ពី​នៅ​កុមារភាព ​នោះ​គឺ Michael Laudrup ​ដោយ​លោក​និយាយ​ថា​លោក​ស្រលាញ់​ពេញចិត្ត Michael ខ្លាំង​ណាស់ និង​ជា​ពិសេស​គឺ​ចង្វាក់​លេង​របស់​លោក៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT