ក្រុមកីឡាករ La Liga ចាប់ផ្ដើមធ្វើតេស្ដរកមេរោគ Covid-19 ហើយចាប់តាំងពីថ្ងៃនេះទៅ ដើម្បីត្រៀមខ្លួនប្រមូលផ្ដុំហ្វឹកហាត់ ចូលប្រកួតវិញនៅពេលខាងមុខ។
ក្រុមគ្រូពេទ្យតាមបណ្ដាក្លឹបទាំងអស់បានប្រជុំគ្នា និងរៀបចំធ្វើតេស្ដកីឡាករក្នុងក្រុមទាំងអស់ ដើម្បីត្រៀមចូលហ្វឹកហាត់វិញ។ យ៉ាងណាមិញ ពួកគេនៅមានផលវិបាកខ្លះក្នុងការគ្រប់គ្រងកីឡាករ ពោលគឺនៅពេលមានការប្រកួតដែលមានការប្រកួតប្រជែងគ្នាខ្លាំងលើទីលាន និងការហាមឃាត់កីឡាករមិនឱ្យចេញក្រៅពេលចប់សកម្មភាពហ្វឹកហាត់ ឬប្រកួត។
នៅមិនទាន់កំណត់ថ្ងៃប្រកួតឡើងវិញនៅឡើយទេក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែការប្រមូលផ្ដុំអាចនឹងធ្វើឡើងនៅខែក្រោយនេះហើយ។ ក្របខណ្ឌមួយនេះ ត្បិតតែអាចត្រលប់មកវិញមែន ប៉ុន្តែពួកគេនឹងត្រូវលេងដោយបិទទ្វា មិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ៕ប្រភព Marca

FILE PHOTO: Soccer Football – La Liga Santander – FC Barcelona v Real Betis – Camp Nou, Barcelona, Spain – November 11, 2018 The match ball on display before the match REUTERS/Albert Gea/File Photo