ខ្សែប្រយុទ្ធ Wayne Rooney បានធ្វើជាអ្នកតំណាងឱ្យកីឡាករក្រុម Derby ទាំងអស់ មិនយល់ព្រមតាមសំណើកាត់ប្រាក់ឈ្នួលពាក់កណ្ដាល អំឡុងពេលមេរោគ Covid-19 នេះទេ។
ដោយសារតែមិនមានចំណូលនៅអំឡុងពេល Covid-19 នេះ ក្លឹប Derby County បានស្នើសុំកីឡាករទាំងអស់ កាត់ប្រាក់ឈ្នួល៥០% ដើម្បីជួយក្លឹបអំឡុងពេលលំបាកនេះ។ តែដោយសារកាត់ប្រាក់ឈ្នួលច្រើនពេក ទើបបានជាកីឡាករមិនយល់ព្រមនោះទេ។ Rooney ជាអ្នកតំណាងកីឡាករទាំងអស់ តវ៉ាជាមួយការស្នើសុំរបស់ក្លឹបនេះ។
បើតាមការបញ្ជាក់ កីឡាករទាំងអស់យល់ព្រមឱ្យមានការកាត់ប្រាក់ឈ្នួលដែរ ប៉ុន្តែក្នុងកម្រិតត្រឹម២៥%ប៉ុណ្ណោះ មិនអាចដល់ទៅ៥០%ឡើយ។ ប្រសិនបើកាត់ដល់ទៅ៥០% គឺកីឡាករមួយចំនួននឹងជួបផលលំបាកមិនខាន៕ប្រភព Dailymail