Champions League ​និង Europa League ​អាច​លេង​បាន​វិញ​នៅ​ខែ​សីហា​ខាង​មុខ​

​ព្រឹត្តិការណ៍ UEFA Champions League ​និង Europa League ​អាច​នឹង​ត្រលប់​ចូល​ប្រកួត​វិញ​បាន​នៅ​ខែ​សីហា​ខាង​មុខ​នេះ ក្រោយ​ពី​មាន​ការ​ប្រជុំ​គ្នា​ជា​ច្រើន​លើក​កន្លង​មក។

UEFA ​បាន​ប្រាប់​ទៅ​សមាគម​ទាំង​៥៥​របស់​ខ្លួន ​កាល​ពី​ម្សិលមិញ​នេះ​ថា​ព្រឹត្តិការណ៍​បាល់ទាត់​អាច​ត្រលប់​មក​វិញ​នឹង​លេង​ពេញ​ទី​តែ​ម្ដង​ចាប់​ពី​ខែ​មិថុនា ​កក្ដដា ​និង​សីហា​ខាង​មុខ​នេះ​។ ​ដោយ​ក្នុង​នោះ​លីគ​តាម​ប្រទេស​នឹង​អាច​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១​ខែ​កក្កដា ​ខណៈ​ដែល​ក្របខណ្ឌ​ Champions League ​និង Europa League ​វិញ​អាច​លេង​នៅ​ខែ​សីហា​។

​តែ​យ៉ាងណា​នៅ​មិន​ទាន់​មាន​ការ​ច្បាស់​១០០​%​នោះ​ទេ ​ដោយ​អ្វី​គ្រប់​យ៉ាង​ត្រូវ​រង់ចាំ​មើល​ការ​គ្រប់គ្រង​មេរោគ Covid-19 ​សិន ​ព្រោះ​បច្ចុប្បន្ន​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​ធូរ​ស្បើយ ​ហើយ​ខ្លះ​មិន​ទាន់​នៅ​ឡើយ​ទេ៕ប្រភព Bbc

  • Champions League ​និង Europa League ​អាច​លេង​បាន​វិញ​នៅ​ខែ​សីហា​ខាង​មុខ​