Gareth Bale បានប្រកាសបរិច្ចាគប្រាក់៥សែនផោនទៅឱ្យខាងក្រសួងសុខាភិបាលវែល និង៥សែនអឺរ៉ូទៀតទៅខាងក្រុងម៉ាឌ្រីត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងមេរោគ Covid-19 ។
កីឡាកររបស់ក្រុម Real Madrid បានបញ្ជាក់ថាការឃុំខ្លួនឯងនៅផ្ទះ១៤ថ្ងៃនាក្រុងម៉ាឌ្រីតពិតជាពិបាកមែន ប៉ុន្តែរូបគេយល់ពីស្ថានភាពដែលតម្រូវឱ្យធ្វើបែបនេះ។ ដើម្បីជាការចូលរួមជួយដល់ប្រជាជនទូទាំងសកលលោក Bale រួមជាមួយភរិយាបានសម្រេចផ្ដល់ប្រាក់៥សែនផោនទៅស្រុកកំណើតវែល និង៥សែនអឺរ៉ូទៀត ដើម្បីជួយដល់ក្រុងម៉ាឌ្រីត ប្រយុទ្ធជាមួយមេរោគ Covid-19 ។
Bale ជាកីឡាកររកចំណូលបានច្រើនមួយរូបនៅក្រុម Real Madrid ។ កីឡាករជម្រើសជាតិវែលខាងលើនេះ តែងតែចូលរួមការងារសង្គមជានិច្ច ជាពិសេសជួយដល់វែលតែម្ដង នៅពេលដែលជួបការលំបាកម្ដងៗ៕ប្រភព Theguardian