ក្លឹប​របស់ Beckham ​ចង់​បាន James ​ពី Real Madrid ​​

​ក្រុម Inter Miami ​របស់ David Beckham ​កំពុង​សម្លឹង​ឃើញ​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​ដើម្បី​មក​ជួយ​ក្រុម​កសាង​ប្រវត្តិសាស្ត្រ​ថ្មី។

James ​មិន​មាន​ឱកាស​ដើម្បី​បាន​លេង​នៅ​ក្រុម Real Madrid ​នោះ​ទេ ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​។ ​រូបគេ​ត្រូវ​បាន​ក្លឹប​ដទៃ​ខ្ចី​ជើង ​និង​ត្រលប់​មក​វិញ ​អង្គុយ​កៅអី​បម្រុង​ដដែល។ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ​ក្រុម​អធិរាជ​ស​បាន​ដាក់​ឈ្មោះ​កីឡាករ​កូឡុំប៊ី​ខាង​លើ​ក្នុង​បញ្ជី​លក់​ចេញ​ដដែល។

​មាន​ក្លឹប​ជា​ច្រើន​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ។ ដោយ​ក្នុង​នោះ​ក៏​មាន​ក្លឹប​ទើប​បង្កើត​ថ្មី Inter Miami ​នៅ​អាមេរិក​មួយ​ផង​ដែរ។ ​ក្រោម​ការ​គ្រប់គ្រង​របស់ Beckham ​ក្លឹប​បាល់ទាត​នៅ​អាមេរិក​មួយ​នេះ ​បាន​ទាក់ទង​កីឡាករ​ឆ្នើម​ៗ​នៅ​អឺរ៉ុប​ជា​ច្រើន ​ហើយ James ​គឺ​ជា​គោលដៅ​របស់​ពួកគេ​សម្រាប់​រដូវ​កាល​ខាង​មុខ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT