គ្រូបង្វឹកបារាំង៖ Modric ជាកីឡាករ ធ្វើបានគ្រប់យ៉ាង ដែលយើងចង់បាន

Deschamps  គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​មើល​ឃើញ​សមត្ថភាព​របស់​ខ្សែ​បម្រើ Luka Modric ​យ៉ាង​ច្បាស់ ​បន្ទាប់​ពី​រូបគេ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018 ​នេះ។

Modric ​បាន​បង្ហាញ​សមត្ថភាព​ល្អ​ឥត​ខ្ចោះ ​នៅ World Cup ​នេះ ដែល​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​នានា​តែងតែ​សរសើរ​ចំពោះ​សមត្ថភាព​របស់​គេ។ មិន​ខុស​ពី​គ្រូ​ដទៃ ​លោក Deschamps ​ក៏​បាន​មើល​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​លេង​នៅ​ក្លឹប Real Madrid ​នេះ។ ​លោក​បាន​និយាយ​ថា ​រូបគេ​បាន​ធ្វើ​គ្រប់​យ៉ាង​អស់​ហើយ ​ទាំង​រត់ ​ញាក់ ​បម្រើ ចែក​បាល់ និង​រក​គ្រាប់​បាល់​បាន​ថែម​ទៀត។

“នរណា​ថា Modric ​លេង​មិន​ល្អ ​នោះ ​មាន​ន័យ​ថា​រូបគេ​មិន​បាន​មើល World Cup ​នោះ​ទេ។ គាត់​ជា​កីឡាករ​ល្អ​ខ្លាំង​ណាស់ ​ដែល​អាច​កែប្រែ​ការ​ប្រកួត​បាន​ជា​និច្ច។ គាត់​ដឹង​ពី​របៀប​លេង ​រក​គ្រាប់​បាល់ បោះ​បាល់ ​និង​ធ្វើ​ការ​យ៉ាង​ខ្លាំង។ យើង​សង្ឃឹម​ថា​នឹង​បញ្ឈប់​គាត់​បាន​នៅ​យប់​នេះ”។ សម្ដី​របស់​លោក Deschamps ។

នៅ​ម៉ោង​១០​យប់​នេះ ​ក្រុម​បារាំង​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ក្រូអាត ​ដណ្ដើម​យក​ពាន​រង្វាន់ World Cup 2018 ​នេះ​ហើយ។ ​ដែល​នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ ​ក្នុង​ព្រឹត្តិការណ៍ World Cup ​នេះ ​ដើម្បី​ដឹង​ថា​តើ​បារាំង ឬ​ក្រូអាត ​ដែល​ជា​អ្នក​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT