ថ្មីៗនេះធ្លាប់មានរបាយការណ៍ចុះផ្សាយថាអង្គការសុខភាពពិភពលោក WHO បានប្រកាសណែនាំឲ្យវិស័យកីឡាបាល់ទាត់ទាំងអស់ ត្រូវផ្អាករហូតដល់ចុងឆ្នាំ ២០២១។ រឿងរ៉ាវនេះបានធ្វើឲ្យអ្នកគាំទ្រមួយភាគធំមានការស្រងាកចិត្តជាខ្លាំង ដោយបារម្ភថាវាអាចក្លាយជាការពិត។
យ៉ាងណាមិញតាមសេចក្ដីប្រកាសរបស់ UEFA នៅពេលចុងក្រោយនេះ ក៏បានច្រានចោល ថាវាជាព័ត៌មានមិនត្រឹមត្រូវ ពោលគ្មានអង្គការសុខភាពពិភពលោកដាក់សម្ពាធលើការណែនាំណាមួយសម្រាប់វិស័យបាល់ទាត់នោះទេ។
បញ្ជាក់ថាដំណឹងចុងក្រោយ នៅ LaLiga ដែលជាលីគកំពូលរបស់អេស្ប៉ាញអាចនឹងវិលត្រលប់នៅដើមខែ មិថុនា ខណៈនៅ Bundesliga អាចលេងនៅអំឡុងខែឧសភា រីឯ Premier League អាចចុងខែមិថុនា និងលីគហូឡង់ទំនងរំសាយចោយដូចនឹងលីគបែលហ្សិក៕
ប្រភព៖ SportBible