ខ្សែការពារស្លាបស្តាំរបស់ក្លឹប Bayern Munich គឺកីឡាករ Benjamin Pavard បាននិយាយថាខ្សែប្រយុទ្ធ Eden Hazard របស់ក្លឹប Real Madrid គឺជាកីឡាករដែលលោកពិបាកនឹងតតាំងបំផុតក្នុងអាជីពបាល់ទាត់។
អ្នកទាំងពីរធ្លាប់តតាំងគ្នាលើទីលានប្រកួត កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៨ នៅឯប្រទេសរុស្ស៊ី ពេលដែលបារាំងជួបគ្នានឹងបែលហ្សិក ហើយមាន់គកយកឈ្នះនៅលទ្ធផល ១-០។ ឆ្នាំនោះដែរក៏ជាឆ្នាំដែលមាន់គកមានឱកាសឈ្នះពាន WC ក្រោយខកខានតាំងពីសម័យឆ្នាំ ១៩៩៨ រយៈពេល ២០ ឆ្នាំ។
ប្រាប់សារព័ត៌មាន SPORT1 ក្រៅពីចុចឈ្មោះ Hazard ជាគូប្រជែងពិបាកតតាំងបំផុត ទៀតសោតក៏មានរាប់ឈ្មោះលោក Zinedine Zidane ដែលជា idol របស់ខ្លួនតាំងពីនៅវ័យកុមាររៀងមកផងដែរ៕
ប្រភព៖ AF