តារាឆ្នើម Willian នឹងត្រូវផុតកុងត្រាជាមួយក្លឹបតោខៀវ Chelsea នាចុងខែមិថុនាខាងមុខនេះ ហើយក្លាយខ្លួនជាកីឡាករឥតតម្លៃខ្លួនដែលអាចចាកចេញទៅកាន់ក្លឹបណាៗបានទាំងអស់។
តាមការលើកឡើងរបស់អតីតគ្រូចាស់នៅ Shakhtar Dontsk គឺលោក Mircea Lucescu បាននិយាយថា Willian គួរតែផ្លាស់ទៅចូលរួមនៅក្លឹប Juventus ដែលជាទ្រនំសក្តិសមបំផុតបន្ទាប់ពី Chelsea។
ប្រាប់សារព័ត៌មាន លោក Lucescu និយាយ៖ “ពិតណាស់វាគួរតែបែបហ្នឹង [Willian ផ្លាស់ទៅ Juventus] ដោយខ្ញុំពិតជារីករាយនឹងការដែលឃើញ Willian ជ្រើសយក Juventus ដោយវាពិតជាអស្ចារ្យអាចឃើញគាត់គ្រោងឈុតសេះបង្កង់”។
បញ្ជាក់ថាលោក Lucescu ធ្លាប់បានដឹកនាំ Willian អំឡុងពេលលេងនៅ Shaktar នាចន្លោះឆ្នាំ ២០០៧ ដល់ ២០១៣ មុនពេលខ្សែប្រយុទ្ធស្លាបរូបនេះផ្លាស់ទៅចូលរួមនៅអង់គ្លេស៕ ប្រភព៖ AF