ប្រសិន ៩២ ប្រកួតសរុប ដែលសេសសល់នារដូវកាល ២០១៩/២០ មិនអាចបញ្ចប់ទៅបានទេនោះ UEFA ទំនងជានឹងប្រើប្រាស់មធ្យោបាយនៃការសម្រេចយកក្រុមលេងពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ ផ្អែកតាមកម្រិតពិន្ទុនៃ Coefficient Score វិញ។ នេះបើតាមសារព័ត៌មាន The Sun បានចុះផ្សាយ។
ពិន្ទុ Coefficient គឺជាពិន្ទុដែលគណនាដោយ UEFA សម្រាប់ការប្រកួតនារយៈពេល ១០ ឆ្នាំចុងក្រោយ មិនថាតែកម្រិតលេងរបស់ក្រុមនីមួយៗក្នុងនិងក្រៅក្របខ័ណ្ឌ។
បច្ចុប្បន្នបើរាប់តែនៅ Premier League ដែលមានកម្រិតពិន្ទុខ្ពស់បំផុតលំដាប់ទាំង ៤ មានដូចជា Man City (112 000 ពិន្ទុ) Liverpool (99 000 ពិន្ទុ) Man Utd (92 000 ពិន្ទុ) និង Arsenal (91 000 ពិន្ទុ)។ បែបនេះប្រសិន UEFA ជ្រើសរើសយក ៤ កៅអីសម្រាប់ក្រុមនៅ PL ផ្អែកតាម Coefficient Score គឺក្រុមទាំង ៤ ខាងលើនេះហើយ។
ក្រុមបន្ទាប់មានដូចជា Tottenham (85 000 ពិន្ទុ) Chelsea (83 000 ពិន្ទុ) Leicester City (22 000 ពិន្ទុ) ដែលក្រុមទាំងនេះអាចនឹងត្រូវបានផ្ទេរកៅអីទៅលេងនៅ UEFA Europa League។
ប៉ុន្តែក្នុងលក្ខខណ្ឌពិសេសមួយ ប្រសិនណាការសម្រេចមិនឲ្យ City លេង UCL រយៈពេល ២ ឆ្នាំត្រូវបានអនុម័ត នោះ Spurs នឹងចំណេញកៅអីស្វ័យប្រវត្តិតែម្តង៕ ប្រភព៖ AF