រដ្ឋាភិបាល ហុល្លង់ បានប្រកាសថានឹងបិទការប្រកួតបាល់ទាត់រហូតដល់ខែកញ្ញា ខាងមុខនេះ ដើម្បីរង់ចាំមើលស្ថានភាពមេរោគ Covid-19 សិន។
លោក Mark Rutte នាយករដ្ឋមន្ត្រីហុល្លង់ បានប្រកាសបែបនេះ ថាមិនត្រឹមតែបាល់ទាត់ទេ សកម្មភាពកីឡាដទៃទៀតក៏ត្រូវបន្ដផ្អាកសិនដែរ។ បើទោះជាបច្ចុប្បន្ននេះ មេរោគ Covid-19 ហាក់ដូចជាថមថយក្នុងប្រទេសនេះក៏ដោយ ក៏រដ្ឋាភិបាលនៅបន្ដដាក់បទបញ្ជាហាមប្រាមយ៉ាងតឹងតែងផងដែរ ចំពោះការប្រមូលនានា។
រំលឹកថាហុល្លង់បានបញ្ចប់រដូវកាលខ្លួនហើយ ដោយបានប្រគល់ពានរង្វាន់រដូវកាលនេះឱ្យទៅក្រុម Ajax បើទោះការប្រកួតមិនទាន់អស់ក៏ដោយ។ តែយ៉ាងណា ពួកគេនៅមានបញ្ហាខ្លះដែរក្នុងលីគ ព្រោះត្រូវបែកចែកនិងស្វែងរកក្រុមដើម្បីបានទៅលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ៕ប្រភព Marca