PSG ​ចង់​បាន Theo ​និង Hakimi ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​

​ក្រុម​អ្នក​មាន PSG ​បាន​ដាក់​គោលដៅ​យក​កីឡាករ Theo Hernandez ​និង Achraf Hakimi ​សម្រាប់​រៀប​ចំ​ក្រុម​នា​រដូវ​កាល​ខាង​មុខ​។

​ដើម្បី​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន ក្រុម PSG ​ត្រូវ​ការ​ខ្សែ​ការពារ​ល្អ​ៗ​បន្ថែម​ទៀត។ ពួកគេ​កំពុង​តាម​ដាន​និង​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​កីឡាករ​២​រូប​គឺ Theo ​របស់ AC Milan ​និង Hakimi ​របស់​ក្រុម Real Madrid ​ដែល​កំពុង​លេង​ឱ្យ​ក្រុម Dortmund ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។ ​Theo ​ដែល​មាន​តម្លៃ​ខ្លួន​១៧​លាន​អឺរ៉ូ ​ពេល​ផ្លាស់​មក​ពី​ក្រុម Real Madrid ​រដូវ​កាល​មុន​នោះ ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ការ​ជួយ​ក្រុម AC Milan ​រដូវ​កាល​នេះ។

​ដោយ​ឡែក​សម្រាប់​ Hakimi ​វិញ ​តាំង​ពី​ទៅ​លេង​នៅ​ក្រុម Dortmund ​មក​ រូបគេ​បង្ហាញ​សមត្ថភាព​ល្អ​មែនទែន​។ ​ក្រុម Dortmund ​ចង់​ទិញ​យក​ពី​ក្រុម​អធិរាជ​ស​ដាច់​តែ​ម្ដង ប៉ុន្តែ​ក្រុម​របស់​លោក Zidane ​ប្រហែល​មិន​ចង់​លក់​ឡើយ ថែម​ទាំង​ចង់​យក​មក​រួម​ក្រុម​វិញ​ទៀត។ ​តែ​យ៉ាងណា PSG ​ក្រុម​ដែល​សំបូរ​ធនធាន អាច​នឹង​ជះ​ប្រាក់​របស់​ខ្លួន ដើម្បី​នាំ​យក​ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​ម៉ារ៉ុក​នេះ​មក​ឱ្យ​បាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT