ក្រុមយក្ស៣ Barcelona , Real Madrid និង Liverpool បានចាប់អារម្មណ៍លើកីឡាករ Marcelo Brozovic របស់ក្រុម Inter Milan ក្រោយពីឃើញលេងល្អរដូវកាលនេះ។
ក្រុម Liverpool នៅអង់គ្លេស បានទាក់ទងភ្នាក់ងាររបស់ Marcelo កាលពីរដូវកាលមុន ប៉ុន្តែពេលនេះសម្រាប់តែមាន Barcelona និង Real Madrid ចូលខ្លួនចរចាដែរ។ ខ្សែបម្រើដែលកំពុងឡើងជើងខ្លាំងលើនេះ មានតម្លៃខ្លួនប្រមាណ៥២លានផោនប៉ុណ្ណោះ។ ក្រុម Inter Milan កំពុងព្យាយាមបន្ដកុងត្រាដល់កីឡាករក្រូអាតនេះដែរ ក្រោយពីមានក្លឹបច្រើនចង់បាន។
កីឡាករវ័យ២៧ឆ្នាំ បានបង្ហាញខ្លួនជាប់ជានិច្ចឱ្យក្រុម Inter Milan ក្រោមការដឹកនាំរបស់លោក Conte ។ រូបគេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៥គ្រាប់។ តំបន់ដែល Marcelo Brozovic ធ្វើបានល្អបំផុតគឺបម្រើការពារ៕ប្រភព Dailymail