ជម្រើស​សម្រាប់ Neymar <<ព្រម​យក ៥០ លាន​នៅ PSG ឬ​យក​ត្រឹម ២០ លាន​អឺរ៉ូ​វិល​ទៅ Barca>>

តាម​របាយការណ៍​ចុងក្រោយ​បង្អស់​ពី​សារព័ត៌មាន Mundo Deportivo បាន​ចុះ​ផ្សាយ ​រឿងរ៉ាវ​របស់ Neymar Jr មក​ទល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ស៊ីសង​លើ​សាមី​ខ្លួន​ផ្ទាល់​ជា​អ្នក​សម្រេច ពោល​ទាក់ទិន​នឹង​ថ្លៃ​ពលកម្ម​ដែល​មាន​ភាព​ខុស​គ្នា​មេឃ​នឹង​ដី​រវាង​ក្លឹប PSG និង Barcelona។

ប្រភព​បាន​ឲ្យ​ដឹង​ថា​ បើ Neymar ព្រម​បន្ត​ឈរ​ជើង​ឲ្យ​ក្លឹប​សេដ្ឋី​បារាំង នោះ​ថ្លៃ​ពលកម្ម​កប់​ពពក​ច្រើន​ជាង ៥០ លាន​អឺរ៉ូ/ឆ្នាំ របស់​គេ​នឹង​នៅ​តែ​បន្ត​ទទួល​បាន ផ្ទុយ​ទៅ​វិញ​បើ​សម្រេច​ថយ​មួយ​ជំហាន​ត្រលប់​មក​ក្លឹប​ចាស់ Barcelona នោះ​តម្លៃ​ពលកម្ម​នឹង​ទទួល​បាន​ក្បែរ ២០ លាន​អឺរ៉ូ ដែល​វា​ទាប​ជាង​មុន ៥០-៦០ ភាគរយ​ឯ​ណោះ។

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៩/២០ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រក​បាន ១៨ គ្រាប់​និង Assist ១០ លើក​នៅ ២២ ប្រកួត​សរុប​ឲ្យ​ក្លឹប PSG ​ហើយ​នៅ UCL ក៏​កំពុង​បោះ​ជំហាន​ទៅ​កាន់​វគ្គ ៨ ក្រុម ក្រោយ​ផ្តួល Dortmund កាល​ពី​ប៉ុន្មាន​ខែ​មុន៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT