ថ្មីៗនេះមានដំណឹងថា Real Madrid បានស្នើ LaLiga ក្នុងការផ្លាស់ប្តូរកីឡដ្ឋាននៃការប្រកួតសេសសល់របស់ខ្លួន ពីកីឡដ្ឋាន Bernabeu ទៅកីឡដ្ឋាន Alfredo di Stefano របស់ឈុត B វិញ ប្រសិនមានការអនុញ្ញាតបន្តការប្រកួតនាពេលខាងមុខ។
ដោយឡែក Barcelona ក៏ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើរឿងរ៉ាវនេះដូចគ្នា ណាមួយចង់ឲ្យកីឡាករលេងក្នុងទីលានតូច ជាជាងលេងនៅកីឡដ្ឋានធំល្វឹងល្វើយតែគ្មានអ្នកទស្សនា ដែលអាចបង្កការដាក់សម្ពាធផ្លូវចិត្តដល់កីឡាករអំឡុងពេលប្រកួត។
សំណើនោះគឺ Barcelona អាចនឹងប្រើប្រាស់កីឡដ្ឋាន Johan Cruyff ដែលជាធម្មតា អាចផ្ទុកអ្នកទស្សនាបានត្រឹម ៦ ០០០ នាក់ដូចទៅនឹងកីឡដ្ឋានឈុត B ដែល Real បានដាក់សំណើដូចគ្នា។
គួររំឭកថាតាមការបញ្ជាក់កន្លងមក នៅ LaLiga ទំនងអាចនឹងចាប់ផ្តើមរដូវកាលសេសសល់ នាខែមិថុនាខាងមុខ ហើយកីឡាករទាំងអស់ត្រូវវិលមកចូលរួមហ្វឹកហាត់ចាប់ពីដើមខែឧសភាតទៅ៕
ប្រភព៖ AF