តាមរបាយការណ៍ពី France Football បានចុះផ្សាយថាឆន្ទៈរបស់ Sadio Mane ក្នុងការផ្លាស់ទៅចូលរួមនៅក្លឹប Real Madrid នឹងនៅតែបន្តកើតមាន បន្ទាប់ពីរូបគេហាក់មិនសូវទទួលបានការឲ្យតម្លៃនៅ Liverpool។
Mane ដែលជាចំណែកដ៏សំខាន់ជួយឲ្យហង្សឈ្នះពាន UCL រដូវកាលចាស់ និងធ្លាប់រកបានគ្រាប់បាល់ជាច្រើនហូរហែឲ្យក្លឹប ទីបំផុតមិនបានឈ្នះពានរង្វាន់បុគ្គលណាមួយទាល់តែសោះ ហើយ Ballon d’Or កាលពីឆ្នាំទៅ ក៏រូបគេខកខានថែមទៀត។ បុរសសញ្ជាតិសេណេហ្គាល់ដែលកុងត្រាត្រូវផុតនៅឆ្នាំ ២០២៣ បានត្រឹមឈរលេខ ៤ បន្ទាប់ពី Messi, Van Dijk និង Cristiano Ronaldo។
តាមប្រភពបានឲ្យដឹងថា Mane អាចនឹងត្រូវចាកចេញក្នុងពេលដ៏ខ្លីខាងមុខ ខណៈក្លឹបក្នុងក្តីស្រមៃ Real Madrid របស់ខ្សែប្រយុទ្ធរូបនេះ ក៏ទំនងជាកំពុងរង់ចាំបើកទ្វារចាំរូបគេយ៉ាងតក់ក្រហល់ផងដែរ៕ ប្រភព៖ BeSoccer