កីឡាករ Mesut Ozil និងមិត្តរួមក្រុម២នាក់ទៀត ត្រូវបានគេដឹងថាមិនព្រមតាមការស្នើសុំរបស់ក្លឹប Arsenal ដើម្បីកាត់ប្រាក់ឈ្នួលខ្លះ ដោយសារតែមេរោគ Covid-19 នោះទេ។
ក្លឹបកាំភ្លើងធំកាលពីម្សិលមិញបានប្រកាសស្នើសុំកីឡាករ គ្រូបង្វឹកនិងក្រុមជំនួយការគ្រូបង្វឹកទាំងអស់ ដើម្បីអាចកាត់ប្រាក់ឈ្នួល១២,៥% រយៈពេល១២ខែ ដើម្បីទប់ទល់ជាមួយវិបត្តិហិរញ្ញវត្ថុដែលកើតឡើងដោយសារតែមេរោគ Covid-19 ។ មានគ្រូបង្វឹក និងក្រុមការងារបានយល់ព្រមតាមសំណើហើយ ប៉ុន្តែសម្រាប់កីឡាករវិញមាន៣នាក់បានបដិសេធ។
Ozil និងកីឡាករ២នាក់ទៀត ត្រូវបានគេដឹងថាមិនយល់ព្រម ដោយសារតែការកាត់ប្រាក់ឈ្នួលនេះមានរយៈពេលវែងពេក។ ក្លឹបនឹងចាប់ផ្ដើមចរចាជាមួយកីឡាករទាំង៣នាក់ខាងលើនេះទៀត ដើម្បីរកវិធីសាស្ត្រល្អទាំងសងខាងនិងមានការសម្រេចរួមមួយ៕ប្រភព Dailymail